ប្រសិនបើមនុស្សគ្រប់រូបចេះប្រកាន់ខ្ជាប់អហិង្សា នោះវិវាទនៅក្នុងគ្រួសារនឹងអាចកាត់បន្ថយបានច្រើន

ពូ ស៊ីណូ មកពីសហគមន៍ក្បាលហុងទឹក មានប្រសាសន៍ថា បន្ទាប់ពីគាត់បានចូលរួមនៅក្នុងវគ្គ បណ្តុះបណ្តាលអំពីអហិង្សាសកម្មរួចមក គាត់សង្កេតឃើញខ្លួនឯងមានការផ្លាស់ប្តូរច្រើនទៅលើការ ត្រិះរិះពិចារណា ជាពិសេសការដោះស្រាយបញ្ហា។ ពូ ស៊ីណូ បានបញ្ជាក់ថា កាលពីមុន គាត់គឺជា មនុស្សឆេរឆាវ និងឆាប់ខឹង។ ជួនកាល គាត់ស្តីបន្ទោសភរិយារបស់គាត់នៅពេលដែលគាត់ទ្រឡប់ មកផ្ទះ ហើយមិនឃើញភរិយានៅផ្ទះ។ ប៉ុន្តែ បច្ចុប្បន្ននេះ គាត់នឹងសួរនាំភរិយារបស់គាត់មុននឹង គាត់ប្រតិកម្មតបទៅនឹងរឿងអ្វីមួយ។ ជាលទ្ធផល អំពើហិង្សា ឬទំនាស់ពាក្យសម្តីនៅក្នុងគ្រួសារ របស់គាត់បានកាត់បន្ថយច្រើនជាងមុន។ គ្រួសាររបស់គាត់យល់ដឹងអំពីទុក្ខធុរៈគ្នាច្រើនជាងមុន។ តាមរយៈបទពិសោធន៍របស់គាត់ ពូ ស៊ីណូ បង្ហើបប្រាប់ថា ហិង្សា សេចក្តីក្រោធ អាចនាំឲ្យបុគ្គល ម្នាក់គិតខុស និងខាតបង់ផលប្រយោជន៍។ ប្រសិនបើមនុស្សគ្រប់រូបចេះប្រកាន់ខ្ជាប់អហិង្សា នោះ វិវាទនៅក្នុងគ្រួសារនឹងអាចកាត់បន្ថយបានច្រើន៕

Comments