ប្រសិនបើយើងប្រកាន់ធម៌អហិង្សា នោះសហគមន៍យើងនឹងអាចរស់នៅដោយសុខសាន្ត
កាលពីកុមារាភាព មីង សម្បតិ្ត ចូលរៀនបានត្រឹមតែដប់ថ្ងៃប៉ុណ្ណោះ។ បន្ទាប់មក ឪពុកម្តាយរបស់គាត់បានប្រាប់ឲ្យគាត់នៅផ្ទះមើលថែប្អូន នៅពេលដែលគាត់ត្រូវចេញទៅធ្វើការងារនៅស្រែចម្ការ។ ប៉ុន្តែ បច្ចុប្បន្ននេះ ក្នុងនាមជាប្រធានសហគមន៍មួយរូប មីង សម្បត្តិ បានប្រឹងប្រែងរៀនអក្សរ ដើម្បី អាចអានបាន។ គាត់បាននិយាយថា ការចេះអានអក្សរអាចជួយគាត់ឲ្យចេះអានលិខិតស្នាម និង ឯកសារផ្សេងៗ។
សព្វថ្ងៃ មីង សម្បតិ្ត រស់នៅតែម្នាក់ឯង ជាមួយនឹងចៅប្រុសម្នាក់ដែលគាត់បានយកមកចិញ្ចឹម។ កូនៗរបស់គាត់មិនបានចូលសាលារៀននោះទេ ដ្បិតជីវភាពរបស់គាត់ក្រីក្រ។ បើទោះបីជាយ៉ាងណាក៏ដោយ ក៏គាត់សង្ឃឹមថា ចៅចិញ្ចឹមរបស់គាត់នឹងអាចរៀនសូត្របានជ្រៅជ្រះនៅថ្ងៃ អនាគត។
មីង សម្បត្តិ បានរំលឹកថា កាលពីឆ្នាំ១៩៧២ បងស្រីគាត់ និងគាត់ត្រូវបានខ្មែរក្រហមបង្ខំឲ្យចូលបម្រើកងទ័ព។ ខ្មែរក្រហមបានគម្រាមចាប់គាត់យកទៅដាក់មន្ទីរឃុំឃាំង ប្រសិនបើគាត់មិនព្រមចូលរួមបដិវត្តន៍។ ហេតុដូច្នេះ គាត់ត្រូវបង្ខំចិត្តចូលរួមជាមួយចលនារបស់ខ្មែរក្រហម។
នៅពេលដែលខ្មែរក្រហមកាន់កាប់បានទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ មីង សម្បត្តិ ត្រូវបានខ្មែរក្រហម ចាត់តាំងឲ្យធ្វើជាប្រធានក្រុមដឹកនាំការងារស្រែចម្ការ។ ជាអកុសល គាត់ត្រូវបានខ្មែរក្រហមចាប់ ដាក់មន្ទីរឃុំឃាំងនៅកោះខ្យង។ ខ្មែរក្រហមបានចោទប្រកាន់គាត់ថាបានប្រព្រឹត្តិទង្វើខុសសីលធម៌។ ប៉ុន្តែ មីង សម្បត្តិ បានបញ្ជាក់ថា គាត់មិនបានប្រព្រឹត្តិទង្វើដូចការចោទប្រកាន់របស់ខ្មែរក្រហមនោះទេ។ គាត់គិតថា ហេតុផលដែលខ្មែរក្រហមចាប់គាត់ឃុំឃាំង ដោយសារតែគាត់រិះគន់អំពីការបែងចែករបបអាហារមិនស្មើភាពគ្នារវាងប្រជាជនធម្មតា និងកម្មាភិបាល។ នៅក្នុងមន្ទីរឃុំឃាំងមានអ្នកទោសជាច្រើនក្មេងចាស់ប្រុសស្រី។ នៅទីនោះ មីង សម្បតិ្ត ត្រូវបានខ្មែរក្រហមសួរចម្លើយមួយថ្ងៃបីដង។ ជួនកាល គាត់ត្រូវបានខ្មែរក្រហម ធ្វើទារុណកម្មនៅក្នុងអំឡុងពេលសួរចម្លើយ។ ជាកុសល ខ្មែរក្រហមមិនបាននាំយក មីង សម្បត្តិ ទៅសម្លាប់ដូចអ្នកទោសដទៃនោះទេ ពោលគឺគាត់មិនដែលប្តូរចម្លើយសារភាពរបស់គាត់ឡើយ បើទោះបីជាគាត់រងការធ្វើទារុណកម្មលើរូបរាងកាយក៏ដោយ។
ម្ភៃថ្ងៃមុនពេលដែលកងទ័ពរំដោះចូលមកដល់ប្រទេសកម្ពុជា ខ្មែរក្រហមបានដោះលែង មីង សម្បតិ្ត ឲ្យមានសេរីភាពវិញ។ គាត់គិតថាប្រហែលជាភាពស្មោះត្រង់ និងជំហរម៉ឺងម៉ាត់របស់គាត់ ទើបខ្មែរក្រហមព្រមដោះលែងគាត់។
នៅឆ្នាំ១៩៧៩ មីង សម្បត្តិបានរៀបអាពាហ៍ពិពាហ៍ និងបង្កើតបានកូនស្រីច្បងនៅឆ្នាំ១៩៨០។ ប្រហែលជានៅឆ្នាំ១៩៩៣ មីង សម្បត្តិបានមករស់នៅក្នុងសហគមន៍មួយ ដែលនៅឆ្នាំ២០០៤ សហគមន៍របស់គាត់បានជួបប្រទះបញ្ហាកម្មសិទ្ធគ្រប់គ្រងដីធ្លីស្របច្បាប់។
មីង សម្បត្តិ បានលើកឡើងថា នៅពេលមានទំនាស់កើតឡើងភ្លាមៗ គាត់បានប្រើប្រាស់វិធីសាស្រ្តហិង្សាក្នុងការដោះស្រាយបញ្ហា។ ប៉ុន្តែ ដំណោះស្រាយបែបហិង្សានោះមិនបានជួយសម្រាលបញ្ហារបស់គាត់នោះទេ។ ផ្ទុយទៅវិញ ដំណោះស្រាយបែបហិង្សាបែរជាបង្កឲ្យមានការយល់ច្រឡំកាន់តែខ្លាំងជាងមុន។ បន្ទាប់មក គាត់បានប្រើប្រាស់វិធីសាស្រ្តបែបអហិង្សាវិញ ដោយការថ្លែងអំពីបញ្ហាលំបាកដែលសហគមន៍របស់គាត់ជួបប្រទះ និងព្យាយាមដោះស្រាយបញ្ហា ដោយសនិ្តវិធីជាមួយភាគីពាក់ព័ន្ធ តាមរយៈការរិះរកដំណោះស្រាយផ្សេងៗដែលភាគីនីមួយៗ អាចទទួលយកបាន។ ជាលទ្ធផល គាត់បានបង្កើតទំនាក់ទំនងល្អជាមួយភាគីនៅក្នុងទំនាស់ ព្រមទាំង បានពិភាក្សាគ្នារកដំណោះស្រាយ។ បើទោះបីជាដំណោះស្រាយជាក់លាក់មិនទាន់សម្រេចបានក៏ដោយ ក៏មីង សម្បត្តិ ដូចជាសប្បាយចិត្តនឹងវិធីសាស្រ្តដោះស្រាយទំនាស់បែបអហិង្សា។
តាមរយៈបទពិសោធន៍របស់គាត់កន្លងមក មីង សម្បតិ្ត បានទទួលស្គាល់ថា ការដោះស្រាយទំនាស់ដោយប្រើហិង្សាមិនអាចទទួលបានលទ្ធផលនោះទេ។ ការប្រើប្រាស់វិធីសាស្រ្តត្រជាក់ និងចេះពិចារណារកឬសគល់នៃបញ្ហាអាចជួយឲ្យគាត់ទទួលបានជោគជ័យនៅក្នុងការចរចាររបស់ដំណោះស្រាយ។
ជាងនេះទៅទៀត មីង សម្បតិ្ត សប្បាយរីករាយនៅពេលដែលសមាជិកនៅក្នុងក្រុមគ្រួសាររបស់គាត់គាំទ្រការងាររបស់គាត់នៅក្នុងសហគមន៍។ ការលើកទឹកចិត្តពីសំណាក់គ្រួសារបានជម្រុញឲ្យគាត់មានកម្លាំងចិត្តជំនះនឹងទស្សនដែលធ្លាប់លើកឡើងថា «ស្រ្តីវិលជើងក្រានមិនជុំ»។
ជាចុងបញ្ចប់ មីង សម្បតិ្ត បាននិយាយថា «ប្រសិនបើយើងប្រកាន់ធម៌អហិង្សា នោះសហគមន៍យើងនឹងអាចរស់នៅដោយសុខសាន្ត។ ស្រ្តី និងបុរសត្រូវចូលរួមដោះស្រាយបញ្ហាទាំងអស់គ្នា និងស្មើដៃគ្នាុុ»៕

Comments
Post a Comment