អហិង្សាសកម្ម សំដៅទៅលើការសាមគ្គីគ្នា

«ខ្ញុំយល់ឃើញថា អហិង្សាសកម្ម សំដៅទៅលើការសាមគ្គីគ្នា និងមិនប្រើប្រាស់ហិង្សាក្នុងការដោះស្រាយបញ្ហា។»


អ្នកមីង វ៉ាន់ អាយុ៥០ឆ្នាំ ជាអនុប្រធានទីមួយរបស់សហគមន៍អូរខ្សាច់។ ប្តីរបស់គាត់បានស្លាប់បាត់ បង់ជីវិតនៅឆ្នាំ១៩៩៤។ គាត់មានកូនស្រីបីនាក់។ បច្ចុប្បន្ន កូនស្រីទាំងបីរបស់គាត់បានរៀបការ និងរស់នៅផ្សេងពីគាត់។ គាត់ប្រកបរបបដាំដំណាំ ដើម្បីទ្រទ្រង់ជីវភាព។ ក្រៅអំពីការងារកសិកម្ម គាត់បានចូលរួមការងារផ្សេងៗនៅក្នុងសហគមន៍ ដែលរួមចំណែកដល់ការលើកស្ទួយយុត្តិធម៌សង្គម៕

Comments