មិនថាបុរស ឬស្រ្តី ឲ្យតែដឹងក្តី គឺចេះគិតដូចគ្នា…
អ្នកមីង ថេន បានចែករំលែកអំពីបទពិសោធន៍របស់គាត់ថា
នៅពេលដែលបញ្ហាណាមួយកើតឡើង នៅក្នុងក្រុមគ្រួសារមួយ មិនថាបរុស ឬស្រី្ត ជាប្តី
ឬប្រពន្ធ គឺចេះគិតដូចគ្នា សូម្បីតែកូនៗនៅក្នុង បន្ទុក។ បើទោះបីជា បុរសជាប្តីចេញទៅក្រៅផ្ទះប្រកបរបរផ្សេងៗ
ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារក៏ ដោយ ក៏បុរសនៅតែអាចផ្តល់កម្លាំងចិត្តដល់ប្រពន្ធក្នុងការដោះស្រាយបញ្ហាបានដែរ។
ពោលគឺ ពុំ មានបុគ្គលណាម្នាក់ព្រងើយកន្តើយនឹងបញ្ហាដែលកើតមានចំពោះខ្លួនឯងនោះទេ។
អ្វីដែលសំខាន់គឺ ការចូលរួមដោះស្រាយបញ្ហាជាមួយគ្នា៕
Comments
Post a Comment