ការប្រើប្រាស់កម្លាំងដើម្បីការពារ
នៅក្នុងស្ថានភាពគ្រោះថ្នាក់មួយចំនួនដែលការទំនាក់ទំនងមិនអាចកើតមាន
យើងគប្បីចេះប្រើប្រាស់កម្លាំងក្នុងការការពារបុគ្គលណាម្នាក់។ ការប្រើប្រាស់កម្លាំងក្នុងការការពារទៀតសោត
ចាំបាច់ត្រូវធ្វើឡើងក្នុងគោលបំណងការពារពីការបង្ករបួសស្នាម ឬបង្ការភាពអយុត្តិធម៌ពោលគឺមិនមែនប្រើប្រាស់ក្នុងគោលបំណងដាក់ទណ្ឌកម្ម
ឬធ្វើឲ្យបុគ្គលណាម្នាក់មានអារម្មណ៍ស្តាយក្រោយ ឬផ្លាស់ប្តូរបុគ្គលណាម្នាក់ឡើយ។ ចូរយើងចងចាំថា
ការប្រើប្រាស់កម្លាំងក្នុងការដាក់ទណ្ឌកម្មអាចបង្កឲ្យមានអំពើឃោរឃៅ និងការប្រឆាំងតបតមកវិញ។
ជាងនេះទៅទៀត ការប្រើប្រាស់កម្លាំងក្នុងការដាក់ទណ្ឌកម្មអាចប៉ះពាល់ដល់តម្លៃរបស់មនុស្ស
និងអាចធ្វើឲ្យបុគ្គលម្នាក់ផ្តោតទៅលើតែលទ្ធផលខាងក្រៅនៃការងារតែប៉ុណ្ណោះ។ ជាទីបញ្ចប់
ការស្តីបន្ទោស និងការដាក់ទណ្ឌកម្មនឹងមិនអាចជំរុញលើកទឹកចិត្តបុគ្គលណាម្នាក់បានឡើយ។
-- ដកស្រង់ចេញពី «ការទំនាក់ទំនងបែបអហិង្សា» ដោយ ម៉ាសល រូសិនបឺក
Comments
Post a Comment