ការសរសើរ

ការសរសើរភាគច្រើនត្រូវបានសម្តែងចេញដោយការវិនិច្ឆ័យ ឬចង់ផ្លាស់ប្តូរឥរិយាបថរបស់ បុគ្គលណាម្នាក់ បើទោះបីជាការសរសើរនោះមានលក្ខណៈវិជ្ជមានក៏ដោយ។ ប៉ុន្តែ ការប្រាស្រ័យទាក់ទងបែបអហិង្សា លើកទឹកចិត្តយើងទាំងអស់គ្នាឲ្យចេះសម្តែងអំណរគុណដោយ ក្តីសាទរ។ យើងគួរសម្តែងអំណរគុណដោយរៀបរាប់ ១) សកម្មភាព ឬទង្វើដែលរួមចំណែកដល់សុខុមាលភាពរបស់យើង ២) ការបំពេញតម្រូវការរបស់យើង និង ៣) អារម្មណ៍សោមនស្សរបស់យើងដែលទទួលបាន។

យើងនឹងមានអារម្មណ៍ថា យើងមិនមែនល្អប្រសើរជាង ឬបន្ទាបខ្លួន នៅពេលដែលទទួល អំណរគុណឡើយ។ ផ្ទុយទៅវិញ យើងចូររួមសាទរជាមួយបុគ្គលដែលសម្តែងអំណរគុណ ចំពោះទង្វើរបស់យើង។

-- ដកស្រង់ចេញពី «ការទំនាក់ទំនងបែបអហិង្សា» ដោយ ម៉ាសល រូសិនបឺក

Comments