ការដោះស្រាយជម្លោះ និងការសម្របសម្រួល
ការប្រើប្រាស់ការទំនាក់ទំនងបែបអហិង្សាក្នុងការដោះស្រាយជម្លោះ
មានលក្ខណៈខុសពី ការដោះស្រាយជម្លោះទូទៅ។ ជំនួសឲ្យការគិតទុកជាមុនអំពីបញ្ហា វិធីសាស្រ្ត
និងមធ្យោបាយក្នុងការសម្រុះសម្រួល យើងផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើ ការកំណត់តម្រូវការរបស់ភាគីទាំងសងខាង
បន្ទាប់មកស្វែងរកវិធីសាស្រ្តក្នុងការបំពេញតម្រូវទាំងអស់នោះ។
ជាដំបូង យើងគួរបង្កើតទំនាក់ទំនងរវាងភាគីនៅក្នុងជម្លោះ។
បន្ទាប់មក យើងត្រូវប្រាកដថា ភាគីទាំងសងខាងមានឳកាសក្នុងការបង្ហាញអំពីតម្រូវការរបស់ខ្លួន
ដោយភាគីទាំងសងស្តាប់អំពីតម្រូវការគ្នាទៅវិញទៅមកដោយយកចិត្តទុកដាក់។ ក្រោយពីភាគីទាំងសងបង្ហាញតម្រូវការរបស់ខ្លួនរួចរាល់
ភាគីទាំងសងខាងត្រូវបង្ហាញវិធានការដែលអាចអនុវត្តបាន ដើម្បីបំពេញតម្រូវការដែលបានលើកឡើង។ យើងគួរចៀសវាងការវិនិច្ឆ័យ ឬវាយតម្លៃទៅលើជម្លោះ។
យើងគួរតែផ្តោតការយកចិត្តទុកដាក់ទៅលើតម្រូវរបស់ភាគីនៅក្នុងជម្លោះ។
-- ដកស្រង់ចេញពី «ការទំនាក់ទំនងបែបអហិង្សា» ដោយ ម៉ាសល រូសិនបឺក
Comments
Post a Comment